គ្រូរបស់ Macarthur បញ្ជាក់ច្បាស់ពីចំណុចខ្លាំងរបស់ភ្នំពេញក្រោន


លោកគ្រូ​ Mile Sterjovski បាន​ដឹក​នាំ​ក្រុម Macarthur FC បរាជ័យ​ក្រោម​ថ្វី​ជើង​​ម្ចាស់​ផ្ទះ​ភ្នំពេញ​ក្រោន ដោយ​លទ្ធផល ៣-០ វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល F ពាន​រង្វាន់ AFC Cup យប់​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ខែ​តុលា ឆ្នាំ​២០២៣ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។

ក្នុង​នាម​ជា​គ្រូ​បង្វឹក លោក Mile Sterjovski បាន​ខក​ចិត្ត​នឹង​ទម្រង់​លេង​​​កូន​ក្រុម​របស់​លោក​ ដែល​ធ្វើ​មិន​បាន​ល្អ និង​មិន​អាច​រក​បាន​គ្រាប់​បាល់​លើ​ភ្នំពេញ​ក្រោន។ លោក​មិន​ដាក់​បន្ទុក​លើ​កត្តា​ធ្វើ​ដំណើរ អាកាស​ធាតុ ឬ​ម្ចាស់​ផ្ទះ​​មាន​អ្នក​គាំទ្រ​ច្រើន​ទេ ប៉ុន្តែ​ទម្រង់​លេង​របស់​ក្រុម​លោក​ពិត​ជា​ធ្វើ​មិន​បាន​ល្អ​មែន​ ស្រប​ពេល​ម្ចាស់​ផ្ទះ​ភ្នំពេញ​ក្រោន​មាន​យុទ្ធសាស្ត្រ​លេង​ដ៏​មាន​ប្រសិទ្ធភាព។

លោក Mile Sterjovski បាន​និយាយ​ថា ៖«​នេះ​ជា​ការ​ប្រកួត​​ដ៏​លំបាក​​សម្រាប់​យើង។ យើង​ដឹង​ថា ភ្នំពេញ​ក្រោន​ជា​ក្រុម​មួយ​ដ៏​ល្អ។ ភ្នំពេញ​ក្រោន​ពិត​ជា​ស័ក្តិសម​ទទួល​បាន​លទ្ធផល​នេះ។ ពួក​គេ​ធ្វើ​បាន​ល្អ​ខ្លាំង​ត្រង់​ការ​បោះ​បាល់​ពី​ក្រោយ​ខ្នង​របស់​ខ្សែ​ការពារ​យើង ហើយ​​មាន​​ចលនា​​លេង​​ស៊ី​សង្វាក់​គ្នាយ៉ាង​ល្អ​នៅ​​លើ​ទី​លាន។ នេះ​ហើយ​ជា​ភាព​ខ្លាំង​របស់​ភ្នំពេញ​ក្រោន»។ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

Comments

Popular posts from this blog

កីឡាករឆ្នើមរបស់ Premier League ប្រចាំឆ្នាំ៖ 2023

លោក Stefano Pioli សារភាពថាក្រុម Milan “រំពឹងច្រើន”លើ Rafael Leao

លោក Ibrahimovic, Buffon និង Godin | វីរបុរសបាល់ទាត់ដែលបានចូលនិវត្តន៍នៅឆ្នាំ 2023