សៀង ចន្ធា ត្រឡប់មកសម្រាកនៅកម្ពុជាក្រោយជួយ Al Shahaniya ឈរកំពូលតារាង
ខ្សែប្រយុទ្ធ សៀង ចន្ធា បានវិលត្រឡប់មកកាន់ទឹកដីកម្ពុជាវិញដើម្បីសម្រាកវិស្សមកាល ដោយសារលីគលំដាប់ទី២ ប្រទេសកាតារសម្រាកជាងមួយខែ។ ស្របពេលរូបគេមិនមានឈ្មោះក្នុងបញ្ជីក្រុមជម្រើសជាតិកម្ពុជាត្រៀមជួបក្រុមកាតារចុងខែនេះ។
សៀង ចន្ធា ជាកីឡាករដំបូងរបស់កម្ពុជា ដែលបានផ្លាស់ទៅលេងនៅប្រទេសកាតារជាមួយក្លិប Al Shahaniya តាមរយៈខ្ចីជើងពីក្លិបបឹងកេតមួយរដូវកាល។
រូបគេក៏ជាចំណែកដ៏សំខាន់មួយជួយឲ្យក្រុមទទួលបានជោគជ័យល្អ និងឈរនៅចំណាត់ថ្នាក់លេខ១បណ្ដោះអាសន្ន ដោយឆ្លងកាត់៨ប្រកួត ឈ្នះ៥ ស្មើ៣ មាន១៨ពិន្ទុ ខណៈនៅសល់៦ប្រកួតទៀត ដើម្បីកាត់សេចក្តីក្នុងឱកាសឡើងទៅលេងនៅលីគលំដាប់ទី១ របស់ប្រទេសកាតារ រដូវកាលក្រោយ។អានពត៌មានប្រចាំថ្ងៃ
Comments
Post a Comment